2012-05-01: Support was added for Waymarked Trails. (Other news...)
សេចក្ដីផ្ដើម
| Next step | របៀបចាប់ផ្ដើម |
| translatewiki.net |
|---|
| Introduction |
| Getting started |
| How to start |
| Translatable |
| Regional settings |
| Process overview |
| Other |
| Versions statistics |
| Group statistics |
| See also |
| Localisation guidelines |
| Translating offline |
| FAQ |
| Support |
សេចក្ដីផ្ដើម
ការបកប្រែមានសារសំខាន់ណាស់ ព្រោះវាជួយអោយមនុស្សនានាដែលគ្មានចំណេះដឹងភាសាអង់គ្លេស អាចប្រើប្រាស់សូហ្វវែរកំព្យូទ័របាន។ ឧទាហរណ៍ សូហ្វវែរMediaWiki ត្រូវបានប្រើសំរាប់ដំណើរការវិគីភីឌាជាច្រើនភាសា ហេតុនេះការបកប្រែMediaWiki ជួយអោយមនុស្សនានាអាចអាននិងទទួលចំនេះដឹងដោយសេរីដែលសរសេរជាភាសាពួកគេផ្ទាល់។ (ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌប្រើប្រាស់នៅ Gettext documentation និង វិគីភីឌា។)
នៅទីនេះ គឺនៅលើtranslatewiki.net យើងស្ថាបនានិងលើកកំពស់គុណភាពហេដ្ឋរចនសម្ព័ន្ធសំរួលដល់ការបកប្រែគំរោងបើកទូលាយនានានិងឯកសារសរសេរឥតគិតថ្លៃនានា។ យើងខ្ញុំខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត ដើម្បីសំរេចវត្ថុបំណង២។
វត្ថុបំណងទីមួយគឺ ប្រសិទ្ធភាព។ ដើម្បីបង្កើតប្រសិទ្ធភាពការងារនេះ យើងបានសង្កត់ធ្ងន់ទៅលើការងារអភិវឌ្ឍន៍សូហ្វវែរអោយស៊ីពេលតិច។ លើសពីនេះទៅទៀត យើងបានអភិវឌ្ឍឧបករណ៍បកប្រែស្វ័យប្រវត្តិផងដែរ។ ការណ៍នេះជួយសំរួលការងារដល់អ្នកបកប្រែ និងអោយពួកគេផ្ដោតអារម្មណ៍តែទៅលើការគិតរកពាក្យសំរាប់បកប្រែដែលសមរម្យបំផុត។
វត្ថុបំណងទី២គឺកិច្ចសហការគ្នា។ ប្រព័ន្ធទាំងមូលត្រូវបានស្ថាបនានៅលើសូហ្វវែរវិគី។ MediaWiki ជាម៉ាស៊ីនវិគីដែលផ្ដល់នូវបរិស្ថានមួយសំរាប់បង្កើតសហគមន៍សហការគ្នា។ យើងខ្ញុំលើកទឹកចិត្តដល់អ្នកបកប្រែទាំងអស់អោយជួយគ្នាទៅវិញទៅមកដោយមិនប្រកាន់ពីគំរោងឬភាសាក្រោមច្រើនរូបភាព។ យើងខ្ញុំជាកាវភ្ជាប់ទំនាក់ទំនងរវាងអ្នកអភិវឌ្ឍន៍សូហ្វវែរនិងអ្នកបកប្រែ។
អ្នកមិនចាំបាច់ដឹងពីវិធីសរសេរកម្មវិធីទេ។ ប្រសិនបើអ្នកមានភាពស៊ាំជាមួយសូហ្វវែរវិគី អ្នកនឹងរៀនពីរបៀបប្រើtranslatewiki.netបានយ៉ាងរហ័ស។ អ្វីដែលត្រូវការនៅទីនេះគឺ ចំនេះដឹងខាងភាសា កម្មវិធីបើកវិបសៃថ៍ និង ការបើកចិត្តអោយទូលាយ។
គំរោងដ៏សំខាន់ជាងគេរបស់translatewiki.net គឺ MediaWiki ត្រូវបានប្រើប្រាស់ជាច្រើនភាសាលើសពី២៥០ភាសា។ translatewiki.net ទទួលបានការបន្ទាន់សម័យលើភាសាជាង១០០ ជារៀងរាល់ខែ។