Thread history

From User talk:Chhorran
Viewing a history listing
Jump to navigation Jump to search
Time User Activity Comment
05:21, 6 August 2011 Crazynas (talk | contribs) New thread created  

សូម​ទោស​ផង! ខ្ញុំ​មិន​ដឹង​ថា​ខ្ញុំ​មាន​សិទ្ធិ​នៅ​ក្នុង​ទី​នេះ​ដែរ ឬ​អត់​នោះទេ ប៉ុន្តែ​បន្ទាប់​ពី​ខ្ញុំ​បាន​អាន​ត្រួសៗ​ទៅ ឃើញ​ថា​ហាក់​ដូច​ជា​យ៉ាង​ម៉េច​មិន​ដឹង​ទេ។ តាម​ខ្ញុំ​ បើ​សិន​ជា​អាច យើង​គួរ​ស្វែង​រក​ឯកសារ​យោង​ជា​ផ្លូវ​ការ​មួយ ដើម្បី​ប្រើ​រួម​គ្នា​ទៅ នោះ​ប្រហែល​ជា​ងាយ​ស្រួល​ច្រើន។ ខ្ញុំ​គិត​ថា គ្រប់​ពាក្យ​ទាំង​អស់​ក្នុង​ភាសា​ខ្មែរ ក៏​ដូចជា​ក្នុង​ភាសា​អង់គ្លេស និង​ភាសា​ដទៃ​ផ្សេង​ទៀត​ដែរ គឺ​សុទ្ធ​តែ​មាន​ប្រវត្តិ​របស់​វា ដែល​អាច​ចាត់​ទុក​ថា​ជា​អត្តសញ្ញាណ​របស់​ពាក្យមួយៗ។​ ដូច្នេះ ខ្ញុំ​គិត​ថា ប្រសិន​អាច យើង​គួរ​តែ​គិត​អំពី​រឿង​នេះ​ផង។ សម្រាប់​ត្រង់​ថា ពាក្យ​ខ្លះ​សរសេរ​ជា​ភាសា​អង់គ្លេស​តែ​អាន​តាម​សូរ​បារាំង ក៏​មក​ពី​ប្រវត្តិ​របស់​វា​ដែរ ។ កាល​ពី​មុន ខ្មែរ​យើង​ប្រើ​ភាសា​បារាំង ច្រើន​ជាង​អង់គ្លេស ដែល​មាន​ពាក្យ​បារាំង​មួយ​ចំនួន​ធំ​បាន​ហូរ​ចូល​មក តាម​រយៈ​វិស័យ​​​នានា ដូចជា​ភាសា​អង់គ្លេសស​ក្នុង​ពេល​នេះ​ដែរ ហើយ​ភាសា​ទាំង​នោះ​ក៏​បាន​ត្រូវ​ប្រើ​​យ៉ាង​ទូលំ​ទូលាយ​ដោយ​ប្រជាជន​ខ្មែរ ដែល​ធ្វើ​ឲ​វា​ក្លាយ​ទៅ​ជា​ពាក្យ​​ក្នុងភាសាខ្មែរ ដូចជា​ពាក្យ ម៉ាស៊ីន ម៉ូតូ ជាដើម ដែល​ប្រជាជន​ខ្មែរ​បាន​ប្រើ​ជា​ទូទៅ សឹង​តែ​ភ្លេច​ថា ពាក្យ​ទាំង​នោះ​ខ្ចី​ពី​បរទេស​ទៅ​ហើយ ហើយ​អាច​ថា វា​បាន​ក្លាយ​ទៅ​ជាពាក្យ​ខ្មែរ ដែលមានន័យស្មើនឹងពាក្យអង់គ្លេសថា machine, motorcycle នោះទៅ​ហើយ។ ដូច្នេះ ចាំបាច់​អី​យើង​ទៅ​បង្កើត ពាក្យ មើស៊ីន ឬម៉ូធើសាយខល តាមសូរ​ស័ព្ទ​អង់គ្លេស​ឲ​ច្របូក​ច្របល់​ប្រជាជន​ធ្វើអី។ សម្រាប់​ពាក្យ​ថ្មី​ដូចជា កុំព្យូទ័រ ហេតុ​អ្វី​ក៏​មិនចំដូច​សូរ​អង់គ្លេស ហើយពាក្យ ជប៉ុន ហេតុអ្វីមិនចប់ដូចសូរបារាំង​នោះ គឺវែងឆ្ងាយទៀត។ ហើយ​នៅ​មាន​រឿង​ជា​ច្រើន​ទៀតដែល​ខ្ញុំ​គួរ​សិក្សា ប៉ុន្តែ​ខ្ញុំ​គិត​ថា ខ្ញុំ​មិន​គួរ​និយាយ​អ្វី​ច្រើន​ទេ ព្រោះ​មិន​ដឹង​ថា​មាន​សិទ្ធិ​នៅ​ទី​នេះដែរ​ឬ​អត់​ផង។ សូម​អរគុណ! សូម​រក្សា​នូវ​ចំណង​សាមគ្គី ដើម្បី​ខ្មែរ​តទៅ​ទៀត។ ជម្រាបលា!

Crazynas05:21, 6 August 2011