Translating:Old-Intro/en
translatewiki.net |
---|
Introduction |
Getting started |
Translation tutorial |
How to start |
See also |
Localisation guidelines |
Translating offline |
FAQ |
Support |
In other languages | English · Alemannisch / Elsässisch · Bahasa Indonesia · Sunda · bosanski · brezhoneg · Deutsch · español · français · magyar · Nederlands · occitan · polski · română · svenska · Türkçe · македонски · русский · українська · Ελληνικά · ភាសាខ្មែរ · 日本語 · العربية · پښتو |
Next step | How to start |
- សេចក្ដីផ្ដើម
ការប្រែសម្រួល ជាភាសាជាតិផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់សាធារណជន ព្រោះវាផ្ដល់ឲ្យប្រជាជនដែលមិនមានចំណេះដឹងភាសាអង់គ្លេស អាចប្រើប្រាស់កម្មវិធីកុំព្យូទ័រជាភាសាជាតិរបស់ខ្លួនបាន។ មេឌាវិគី ត្រូវបានប្រើជាឧទាហរណ៍ដើម្បីដំណើរការវិគីភីឌានៅក្នុងភាសាជាច្រើន និងហេតុដូច្នេះហើយ បានជាការប្រែសម្រួលមេឌាវិគី បានជួយប្រជាជនទាំងអស់នៅលើពិភពលោកឲ្យទទួលបាននូវចំណេះដឹងសេរី ជាភាសារបស់ពួកគេផ្ទាល់។ ព័ត៌មានបន្ថែមអាចអាន Gettext documentation និង Wikipedia ។
នៅបេតាវិគី យើងបានកសាងហេដ្ឋារចនាសម្ព័ន្ធធ្វើឲ្យកាន់តែប្រសើរឡើងឥតឈប់ឈរ ដើម្បីបង្កភាពងាយស្រួលក្នុងការប្រែបម្រួលទៅជាភាសាដទៃ នៃគម្រោងកូដបើកទូលាយ (open source projects) និង ការសរសេរអត្ថបទដោយសេរី។ យើងខិតខំយ៉ាងខ្លាំងអស់ពីកម្លាំងកាយចិត្ត ដើម្បីសម្រេចឲ្យបាននូវបំណងប្រាថ្នាពីរយ៉ាងរបស់យើង។
បំណងប្រាថ្នាទីមួយរបស់យើង គឺលទ្ធផលជាទីគាប់ចិត្ត។ ដើម្បីបង្កើននូវលទ្ធផលជាទីគាប់ចិត្ត នៃដំណើរការ យើងបានចូលរួមដោយមិនទទួលកម្រៃ ក្នុងការដំណើរការអភិវឌ្ឍ នៃកម្មវិធី ដែលមានរយៈពេលខ្លី។ បន្ថែមលើនេះ យើងបានអភិវឌ្ឍនូវឧបករណ៍សម្រាប់បកប្រែដោយស្វ័យប្រវត្តិទៀតផង។ វាបានជួយសម្រាលការប្រែសម្រួលជាលក្ខណៈឯកជន ដែលគ្រាន់តែប្រមូលផ្ដុំនូវការបង្កើតការប្រែសម្រួលល្អបំផុតដែលអាចធ្វើបានប៉ុណ្ណោះ។
បំណងប្រាថ្នាទីពីររបស់យើង គឺជាចូលរួម។ ប្រព័ន្ធទាំងមូល ត្រូវបានស្ថាបនាឡើងនៅលើវិគី។ មេឌាវិគី គឺជាម៉ាស៊ីនវិគីដ៏មានប្រជាប្រិយ ដែលផ្ដល់នូវគ្រោងសម្រាប់ការស្ថាបនាសហគមន៍ដែលមានការចូលរួមសហការពីគ្រប់មជ្ឈដ្ឋាន។ យើងលើកទឹកចិត្តឲ្យអ្នកបកប្រែជួយនៅក្នុងព្រំដែននៃការឆ្លងគម្រោង និងភាសានីមួយ តាមរយៈពហុវិធីសាស្ត្រ និងដើរតួជាអ្នកសម្របសម្រួលរវាងអ្នកអភិវឌ្ឍ និងអ្នកបកប្រែ។
លោកអ្នកពុំចាំបាច់មានចំណេះដឹងពីរបៀបប្រើកម្មវិធីទេ។ ប្រសិនបើ លោកអ្នកមានភាពជិតដិតជាមួយកម្មវិធីវីគី លោកអ្នកនឹងរៀនស្វែងយល់យ៉ាងឆាប់រហ័សពីរបៀបប្រើប្រាស់បេតាវិគី។ វាគ្រាន់តែទាមទារនូវចំណេះដឹងភាសាអង់គ្លេសល្អ កម្មរុករកវិប និងគំនិតទូលំទូលាយ។
គម្រោងចម្លង នៃបេតាវិគី-មេឌាវិគី (The flagship project of Betawiki – MediaWiki) បច្ចុប្បន្នត្រូវបានប្រើប្រាស់ជាភាសាផ្សេងៗច្រើនជាង ២៥០ ភាសា។ បេតាវិគី ទទួលនូវការធ្វើឲ្យទាន់សម័យជាង ១០០ ភាសារៀងរាល់ខែ។