User talk:គឹមស្រ៊ុន

From translatewiki.net
Latest comment: 16 years ago by Chhorran

មិនគួរសួរដដែលនោះទេ ចំលើយមាននៅខាងលើ រួចស្រេចហើយ។ បើឃើញថា សញ្ញា "ះ" ឬ "ៈ" មេចក៏មិនកែ បែរជាមាន គំនិតចង្អៀតចង្អល់ ។

អភ័យទោស មិនដែលបាន ប្រែសំរួល សារ ក្នុង "វិគីភីឌា" ដែលច្របូកច្របល់ ដូចជាប្រើប្រាស់ ពាក្យ login = ឡុកអ៊ិន skin = ស្គីន នោះទេ ដែល ឈ្មោះ "តឹក ប៊ុនលី" ប្តូរជា ឈ្មោះ "kiensvay" បានបកប្រែ ទំពីសទំពាស នោះ។ លើសពីហ្នឹង វិគីភីឌា ត្រូវ ឈ្មោះ "តឹក ប៊ុនលី" ដកចេញ អត្ថបទសំខាន់ ជាច្រើន ពិសេស "វិធីបង្កើតទំព័រថ្មី" "វិធីតែងទំព័រ" "វិធីតំលើងក្រមអក្សរខ្មែរ យូនីកូដ ជំនួសដោយ អត្ថបទខ្វះអត្ថន័យ" ។ នោះជាវិធី បំបាត់ការចេះដឹង របស់កូនខ្មែរ កុំអោយយល់ វិធីប្រើប្រាស់វិគី។ វាជា ការបំផ្លាញដ៏ធំ មួយ! សូមងាកអារម្មណ៍ គិតដល់ កូនខ្មែរទាំងអស់ផង!

បើអោយសហការ ដើម្បីបំផ្លាញអត្ថន័យ របស់ "វិគីភីឌា" បែបនោះ ច្បាស់ជា ខ្ញុំមិនអាចទៅរួចទេ។ ប្រាប់ទៅ ឈ្មោះ "តឹក ប៊ុនលី" ច្រើនដងដែរ ពីបញ្ហាខាងលើ ប៉ុន្តែ នៅដដែល។

សូមបញ្ជាក់ថា បើអត្ថបទ សរសេរ អង់គ្លេស ទៀត នឹងត្រូវ លុបចេញ ពី ទំព័រពិភាក្សានេះ, ហើយលុបចេញផងដែរ ឃ្លាពាលអសុរោះ ។ កុំភ្លេច ផ្តល់ដំបូន្មាន ទៅឈ្មោះ "តឹក ប៊ុនលី" អំពីទង្វើកន្លងមក ទាំងអំបាលម៉ាន អោយចេះ កែតំរូវឡើងវិញ លើ "វិគីភីឌា" ផង។

--Chhorran 16:50, 6 March 2008 (UTC)Reply