អំពី​ការ​បកប្រែ​ពាក្យ!

អំពី​ការ​បកប្រែ​ពាក្យ!

សួស្ដី​បង​ប្អូន​ជន​រួម​ជាតិ! ខ្ញុំ​ឈ្មោះ ទេព សុវិចិត្រ ជា​សិស្ស​ថ្នាក់ទី១០។ ហើយ​រាល់​ថ្ងៃ​ខ្ញុំ​ជា​អ្នក​បកប្រែ​កម្មវិធីកុំព្យូទ័រ (http://kmlangpack4soft.wordpress.com/ ។ ខ្ញុំ​ពេញ​ចិត្ត​នឹង​ការ​បក​ប្រែ​គ្រួសារ​គេហទំព័រ វីគី ទៅ​ជា​ភាសា​ខ្មែរ​ណាស់។ តែ​នៅ​មាន​ចន្លោះ​ខ្វះ​ខាត​មួយ​ចំនួន​ផង​ដែរ ដូច​ជាការ​នៅ​ប្រើ​ពាក្យ​ជា​ភាសា​អង់គ្លេស។ សូហ្វវែរ???? ខ្ញុំ​គិត​ថា​យើង​ប្រើ​អ៊ីចឹង​បាន តែ​ហេតុ​អី​មិន​ព្រម​ប្រើ​ពាក្យ​ខ្មែរ? ពាក្យ​នេះ​ក៏​អាច​បក​ថា កម្មវិធី បាន​ផង​ដែរ។ ម៉េច​បាន​យើង​មិន​ព្រម​ប្រើ? ខ្ញុំគិត​ថា​មុន​ពេល​ធ្វើ​ការ​បក​ប្រែ​ពាក្យ​ណា​មួយ យើងគួរ​តែ​ស្រាវ​ជ្រាវ​នៅលើ​អ៊ីនធើនិត ដួច​ជា wikipedia ឬ ផ្សេងៗ​ទៀត​អំពី​ពាក្យ​ដែលយើង​បក​មិន​ចេញ។ ដូច​ជា widget គេ​បក​ថា ធាតុ​ក្រាហ្វិក នេះ​ខ្ញុំ​សំអាង​លើ​​អត្ថបទ​លើ wikipedia និង គេហទំព័រ​មួយ​ចំនួន​ទៀត។ ហើយ​ពាក្យ Update និង Upgrade, Update គឺ​ជា​ការ​កែ​ប្រែ​កំហុស​ក្នុង​កំណែ​របស់​កម្មវិធី​ណាមួយ ហើយ​ភាសា​ខ្មែរ​ប្រើ​ថា ធ្វើ​បច្ចុប្បន្នកម្ម សូម្បី​តែ​សារព័ត៌មាន​មួយ​ចំនួន​ធំ​ក៏​ប្រើ​បែប​នេះ​ដែរ។ ចំណែក​ឯ Upgrade គឺ​ជា​ការ​ដំឡើង​កំណែ ឬ ដំឡើង​កម្រិត របស់​កម្មវិធី​ណា​មួយ ដូច​ដំឡើង​ពី ២.០ ទៅ ៣.០ ជា​ដើម។

អរគុណ! ពី​ខ្ញុំ វិចិត្រ។