អំពីការបកប្រែពាក្យ!
សួស្ដីបងប្អូនជនរួមជាតិ! ខ្ញុំឈ្មោះ ទេព សុវិចិត្រ ជាសិស្សថ្នាក់ទី១០។ ហើយរាល់ថ្ងៃខ្ញុំជាអ្នកបកប្រែកម្មវិធីកុំព្យូទ័រ (http://kmlangpack4soft.wordpress.com/ ។ ខ្ញុំពេញចិត្តនឹងការបកប្រែគ្រួសារគេហទំព័រ វីគី ទៅជាភាសាខ្មែរណាស់។ តែនៅមានចន្លោះខ្វះខាតមួយចំនួនផងដែរ ដូចជាការនៅប្រើពាក្យជាភាសាអង់គ្លេស។ សូហ្វវែរ???? ខ្ញុំគិតថាយើងប្រើអ៊ីចឹងបាន តែហេតុអីមិនព្រមប្រើពាក្យខ្មែរ? ពាក្យនេះក៏អាចបកថា កម្មវិធី បានផងដែរ។ ម៉េចបានយើងមិនព្រមប្រើ? ខ្ញុំគិតថាមុនពេលធ្វើការបកប្រែពាក្យណាមួយ យើងគួរតែស្រាវជ្រាវនៅលើអ៊ីនធើនិត ដួចជា wikipedia ឬ ផ្សេងៗទៀតអំពីពាក្យដែលយើងបកមិនចេញ។ ដូចជា widget គេបកថា ធាតុក្រាហ្វិក នេះខ្ញុំសំអាងលើអត្ថបទលើ wikipedia និង គេហទំព័រមួយចំនួនទៀត។ ហើយពាក្យ Update និង Upgrade, Update គឺជាការកែប្រែកំហុសក្នុងកំណែរបស់កម្មវិធីណាមួយ ហើយភាសាខ្មែរប្រើថា ធ្វើបច្ចុប្បន្នកម្ម សូម្បីតែសារព័ត៌មានមួយចំនួនធំក៏ប្រើបែបនេះដែរ។ ចំណែកឯ Upgrade គឺជាការដំឡើងកំណែ ឬ ដំឡើងកម្រិត របស់កម្មវិធីណាមួយ ដូចដំឡើងពី ២.០ ទៅ ៣.០ ជាដើម។
អរគុណ! ពីខ្ញុំ វិចិត្រ។