Translating:Statistics/km

From translatewiki.net
This page is a translated version of the page Translating:Statistics and the translation is 81% complete.
Outdated translations are marked like this.

នេះជាកម្រងតំណភ្ជាប់ទៅកាន់ព័ត៌មាននិងស្ថិតិអំពី translatewiki.net។

ប្រភពបឋមរបស់ស្ថិតិត្រូវបានផ្ដល់ដោយទំព័រពិសេសៗ៣ក្នុងផ្នែកបន្ថែមនៃការបកប្រែ៖

  • ភាពរួចរាល់គិតជាភាគរយសម្រាប់ភាសានៅក្នុងទំព័រ Special:LanguageStats និងសម្រាប់គម្រោងនៅក្នុងទំព័រ Special:MessageGroupStats
  • Special:TranslationStats គឺជាម៉ាស៊ីនបង្កើតក្រាបរស់សម្រាប់កំណែប្រែ អ្នកប្រែសម្រួលសកម្ម​និងអ្នកប្រើប្រាស់ថ្មី។ វាជាញឹកញាប់មានបង្កប់ចូលក្នុងទំព័រនានាដូចមានពណ៌នាខាងក្រោម។

ស្ថិតិអំពីភាសា

នៅក្នុងទំព័រផតថលយើងមាន៖

  • បញ្ជីឈ្មោះអ្នកប្រែសម្រួល។
  • ផែនទីអ្នកប្រែសម្រួលដែលនិយាយភាសានោះ។
  • ក្រាបខ្សែកោងពីចំនួនសកម្មភាពបកប្រែនាពេលថ្មីៗនេះ។
  • តំណភ្ជាប់ទៅមើលការបកប្រែថ្មីៗនៅក្នុងភាសានោះ។
  • ព័ត៌មានផ្សេងទៀតអំពីភាសានោះនិងប្រភពធនធានអ្នកប្រែសម្រួល។

សម្រាប់បញ្ជីទំព័រផតថល សូមមើល ចំណាត់ថ្នាក់ក្រុមភាសា

ស្ថិតិអំពីគម្រោងនានា

ស្ថិតិបកប្រែគម្រោងត្រូវបានបន្ទាន់សម័យយ៉ាងទាន់ចិត្តនៅក្នុងទំព័រ Special:MessageGroupStats។ នៅក្នុងទំព័រនោះអ្នកអាចមើលឃើញការបកប្រែជាភាសានីមួយៗ​ សម្រាប់គម្រោងមួយចប់រួចរាល់បានប៉ុន្មានភាគរយហើយ។ នៅក្នុងទំព័រគម្រោងនីមួយៗអ្នកអាចរកបាន៖

  • តំណភ្ជាប់ទៅមើលការបកប្រែថ្មីៗសម្រាប់គម្រោងនោះ។
  • ស្ថិតិនៃភាពរួចរាល់គិតជាភាគរយសម្រាប់ផលិតផលចេញមុន (បើមាន)។
  • ភាពរួចរាល់គិតជាភាគរយសម្រាប់ថ្ងៃនីមួយៗក្នុងប្រវត្តិ។
  • ក្រាបខ្សែកោងចំនួនសកម្មភាពបកប្រែនាពេលថ្មីៗ
  • ផែនទីអ្នកប្រែសម្រួលដែលបានបកប្រែគម្រោងនោះនិងដែលបានផ្ដល់ព័ត៌មានទីតាំងរបស់ពួកគេ

សម្រាប់បញ្ជីទំព័រគម្រោង សូមមើលបញ្ជីគម្រោង ឬក៏ ចំណាត់ថ្នាក់ក្រុមគម្រោងដែលយើងខ្ញុំគាំទ្រ

ស្ថិតិអំពីអ្នកប្រើប្រាស់

ស្ថិតិអំពី translatewiki.net