បច្ចេកវិទ្យា
Jump to navigation
Jump to search
Translatewiki.net កំពុងប្រើបច្ចេកវិទ្យាជំនួយការជាច្រើន សំដៅបង្កើនល្បឿនការងារបកប្រែអោយកាន់តែលឿន និងបង្កើនគុណភាពការងារបកប្រែអោយកាន់តែល្អប្រសើរ។សូមអាន មេរៀនណែនាំការបកប្រែ និង កម្រងឯកសារជាទូទៅ សម្រាប់ព័ត៌មានបន្ថែមពីម៉ាស៊ីនបកប្រែដែលមិនពិសេសសម្រាប់តែវិគីនេះ។
ជំនួយការបកប្រែ
ជំនួយការបកប្រែសាមញ្ញជាងគេគឺគ្រាន់តែជាកម្រងព័ត៌មានមានប្រយោជន៍ខ្លាំងៗប៉ុណ្ណោះ។
- បកប្រែជាភាសាដទៃ
- អ្នកអាចជ្រើសរើសភាសាណាមួយដែលអ្នកចង់បើកមើល ពេលកំពុងបកប្រែ។ ការបកប្រែនានាសម្រាប់ភាសាដែលបានជ្រើសយកនេះ និងត្រូវបង្ហាញប្រសិនបើវាមាន។ ការបកប្រែជាភាសាដែលទាក់ទិន អាចជួយផ្ដល់គំនិតអោយអ្នកនឹករកពាក្យនិងរៀបវេយ្យាករណ៍ឃ្លាបានត្រឹមត្រូវ។ អ្នកក៏អាចប្រើវាសម្រាប់គ្រាន់តែរៀនភាសាមួយទៀតបានដែរ!
- ឯកសារពន្យល់
- គ្រប់សូហ្វវែរទាំងអស់សុទ្ធតែមានសារដែលពិបាកនឹងកាត់យល់ន័យបាន ទោះបីជាមានបរិបទក៏ដោយ។ សំណាងល្អ សារទាំងនេះមានឯកសារពន្យល់ដ៏មានប្រយោជន៍នៅជាប់ជាមួយ។ ក្នុងករណីដែលគ្មានឯកសារពន្យល់នេះ យើងខ្ញុំនឹងជួយរកវាអោយអ្នក។ សូមធ្វើការស្នើសុំទៅកាន់ ទំព័រជំនួយ។ ឯកសារពន្យល់ជួយប្រាប់អ្នកថាតើសារនោះជាអ្វី (ប៊ូតុងឬក៏ចំណងជើង), អត្ថន័យរបស់អញ្ញតិ និងព័ត៌មានផ្សេងៗទៀតដែលអ្នកត្រូវការដឹងពេលធ្វើការបកប្រែ។
- ពិនិត្យវាក្យសម្ព័ន្ធ
- យើងបានដាក់ប្រើមុខងារពិនិត្យងាយៗ ដើម្បីជួយក្រើនរំលឹកអ្នកពីកំហុសសាមញ្ញៗដូចជា អញ្ញតិមិនប្រើនិងមិនស្គាល់ កន្សោមHTMLមិនត្រឹមត្រូវ និងខ្វះវង់ក្រចកជាដើម។ កំហុសសាមញ្ញៗទាំងនេះតែងធ្វើអោយមានកំហូចពេលបង្ហាញសារ ហេតុនេះយើងចាំបាច់ត្រូវកែកំហុសនេះអោយបានមុន។
បច្ចេកវិទ្យាបកប្រែ
ទាំងនេះជាបច្ចេកវិទ្យាឈានមុខគេបន្ថែមទៀត ដែលទាញយកអត្ថប្រយោជន៍ពីការរីកចម្រើននៃវិស័យវិទ្យាសាស្ត្រកុំព្យូទ័រនិងបច្ចេកវិទ្យាភាសា។
- អង្គចងចាំការបកប្រែ
- យើងកំពុងប្រើសូហ្វវែរចងចាំការបកប្រែ ដែលផ្ដល់ដោយ translate toolkit។ អង្គចងចាំការបកប្រែជួយអ្នកអោយបកប្រែបានស៊ីគ្នា និងពន្លឿនការបកប្រែសារដែលស្រដៀងគ្នាក៏ដូចជាសារដដែលៗ។
- ម៉ាស៊ីនបកប្រែ Yandex និង Microsoft
- អ្នកអាចប្រើការបកប្រែពី ម៉ាស៊ីនបកប្រែ Yandex ឬ ម៉ាស៊ីនបកប្រែ Microsoft ប្រសិនបើភាសារបស់អ្នកមាននៅទីនោះ។ អ្នកមិនចាំបាច់ធ្វើការចំលងរួចបិទភ្ជាប់ ដោយខ្លួនឯងទៀតទេ ព្រោះសំណើពីការបកប្រែនោះនឹងបង្ហាញនៅទីនោះ ពេលដែលអ្នកចាប់ផ្ដើមបកប្រែ!