ការបកប្រែ៖ គម្រោងថ្មី
Jump to navigation
Jump to search
Outdated translations are marked like this.
Translatewiki.net ត្រូវការរីកលូតលាស់
យើងខ្ញុំកំពុងចាំស្វាគមន៍គម្រោងថ្មីៗថែមទៀត! សូមកុំស្ទាក់ស្ទើរក្នុងការទាក់ទងមកកាន់យើងខ្ញុំ ដើម្បីពិភាក្សាគ្នាពីវិធីបន្ថែមគម្រោងរបស់អ្នកទៅក្នុង translatewiki.net។ យើងខ្ញុំផ្ដល់តម្លៃទៅលើកិច្ចប្រឹងប្រែងរបស់អ្នកបកប្រែស្ម័គ្រចិត្តរបស់យើង។ មានន័យថា យើងខ្ញុំស្វាគមន៍តែគម្រោងណាដែលនៅរឹងមាំនិងដែលកំពុងស្ថិតក្រោមការអភិវឌ្ឍន៍យ៉ាងស្វាហាប់សំរាប់ពេលអនាគតដ៏ខ្លីខាងមុខ។ យើងខ្ញុំក៏សង្កត់ធ្ងន់លើកិច្ចទំនាក់ទំនងរវាងអ្នកបកប្រែនិងអ្នកអភិវឌ្ឍគម្រោងផងដែរ។ ខាងក្រោមនេះជាតារាងសង្ខេប អំពីអ្វីដែលយើងខ្ញុំរំពឹងចង់ឃើញនៅក្នុងគម្រោងថ្មីៗ និងអំពីរបត់ការក្នុងការគ្រប់គ្រងគម្រោងទាំងនោះ ក្រោយពេលដែលគម្រោងទាំងនោះទទួលបានការទទួលស្គាល់ហើយ។
យើងត្រូវការ...
ភាពបើកចំហ | |
![]() |
យើងខ្ញុំទទួលយកតែគម្រោងទាំងឡាយណាដែលមានអាជ្ញាប័ណ្ឌជាកូដបើកចំហនិងឥតគិតថ្លៃ។ យើងខ្ញុំត្រូវការធ្វើការជ្រើសរើសអ្វីដែលយើងខ្ញុំចង់គាំទ្រដោយផ្ទាល់។ ដោយសារតែយើងខ្ញុំមានប្រភពកំណើតមកពី MediaWiki និង Wikimedia កត្តានេះជាគុណធម៌ស្នូលរបស់យើងខ្ញុំ។ ប្រសិនបើកម្មវិធីរបស់អ្នកមិនមែនឥតគិតថ្លៃទេ ប៉ុន្តែអ្នកនៅតែចង់ប្រើប្រាស់សូហ្វវែរដូចគ្នានេះដែរ សូមអានកម្រងឯកសារ។ |
ការអភិវឌ្ឍន៍ | |
![]() |
គម្រោងថ្មីមួយគួរតែស្ថិតនៅក្រោមការអភិវឌ្ឍន៍យ៉ាងសកម្ម និងកំពុងប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងវើសិនមួយ។ យើងខ្ញុំស៊ាំជាមួយ CVS, Subversion និង Git។ គម្រោងនោះគួរតែមានការចេញផ្សាយជាទៀងទាត់ ឬមានវិធីមួយផ្សេងទៀតក្នុងការបន្ទាន់សម័យការបកប្រែ។ រយៈពេលចាំបាច់ពីពេលបកប្រែដល់ពេលដាក់អោយប្រើ (TIU) គួរតែខ្លីតាមដែលអាចធ្វើបាន។ មានវិធីច្រើនយ៉ាងណាស់ក្នុងការធ្វើអោយរបត់ការនេះធ្វើឡើងបានលឿន។ យើងអាចពិភាក្សាគ្នាអំពីបញ្ហានេះបាន។ |
សមាហរនកម្ម | |
![]() |
នៅពេលណាដែលកញ្ចប់សារសំរាប់គម្រោងរបស់អ្នកត្រូវបានបកប្រែហើយនៅក្នុង translatewiki.net, បុគ្គលិករបស់ translatewiki.net នឹងធ្វើសមាហរនកម្មកំណែប្រែទាំងឡាយត្រលប់ចូលទៅក្នុងកម្មវិធីរបស់អ្នកវិញ។ ការណ៍នេះតំរូវអោយមានបុគ្គលិក translatewiki.net យ៉ាងតិចមួយរូប ក្នុងការធ្វើការដាក់បន្ថែមភាសាមួយនិងធ្វើការសាកល្បងចូលទៅមើល។ ធ្វើបែបនេះដើម្បីធានាថាការបកប្រែនឹងត្រូវបានធ្វើសមាហរនកម្មពិតប្រាកដមែន។ បុគ្គលិក translatewiki.net មានបទពិសោធន៍ច្រើនក្នុងការចូលទៅមើលប្រព័ន្ធគ្រប់គ្រងកូដច្រើនប្រភេទ។ |
យើងចូលចិត្ត...
ការគាំទ្រអន្តរយានកម្ម | |
![]() |
យើងអាចអោយប្រើតែកូដអក្សរប្រភេទ UTF-8 ប៉ុណ្ណោះ។ ក្នុងក្របខណ្ឌអន្តរយានកម្មកម្មវិធីកុំព្យូទ័រ តម្រូវអោយអាចប្រើអញ្ញតិ ពហុវចនៈច្រើនផ្សេងគ្នា និងភាសាសរសេរពីស្ដាំមកឆ្វេង។ យើងក៏តែងតែគិតគូរពិចារណាអំពីការគាំទ្រទំរង់វេយ្យាករណ៍និងភេទរបស់អ្នកប្រើប្រាស់ ក្នុងកាលៈទេសៈដែលអ្នកប្រើប្រាស់ត្រូវគេនិយាយទៅកាន់ដោយផ្ទាល់ ឬ ត្រូវបានគេលើកឈ្មោះមកនិយាយក្នុងអត្ថបទអន្តរមុខ។ |
ការទំនាក់ទំនង | |
![]() |
អ្នកអភិវឌ្ឍពីគម្រោងមួយគួរតែមានភាពសកម្មនៅក្នុង translatewiki.net ក្នុងការឆ្លើយសំណូរ រំលឹកពីការចេញផ្សាយនាពេលខាងមុខ និងធ្វើការសម្របសម្រួលជាមួយក្រុមការងាររបស់គម្រោងនេះជាដើម។ កិច្ចប្រឹងប្រែងរបស់យើងក្នុងការបកប្រែអាចដំណើរការបានល្អបំផុត នៅពេលណាដែលមានលំហូរចំណេះដឹងដោយសេរីរវាងសហគមន៍អ្នកអភិវឌ្ឍនិងអ្នកបកប្រែ។ ចំណងមិត្តភាពឆ្លងគម្រោងនេះមានសារសំខាន់ខ្លាំងណាស់។ |
ទំរង់ឯកសារ | |
![]() |
ប្រព័ន្ធ translatewiki.net ពឹងផ្អែកលើឯកសារបកប្រែ។ យើងខ្ញុំចូលចិត្តការប្រើប្រាស់ទំរង់ឯកសារ key-based ដូចជា Java properties និង Ruby-style YAML។ ទំរង់ឯកសារដែលអាចប្រើបានមានដូចជា ម៉ាទ្រីសPHP អញ្ញតិPHP និង Gettext។ សូមប្រាប់មកយើងខ្ញុំប្រសិនបើអ្នកមានស្គាល់ទំរង់ផ្សេងទៀតក្នុងចិត្ត។ តាមបទពិសោធន៍របស់យើងខ្ញុំ ការបន្ថែមទំរង់ឯកសារដែលអាចប្រើបាន គឺមិនពិបាកទេសម្រាប់អ្នកដែលចេះPHPស្ទាត់។ |
Still interested? Good. You can contact us via,
- Our support page. First, create an account as a developer (using the Can't submit some translations right now? option) on the homepage, wait for your account to be approved and then create a support ticket.
- Our issue tracker - Phabricator. Fill out the project information section on this task template.
If you want to explore some more first, then try the localisation for developers page.