សេចក្ដីផ្ដើម
In other languages | English · Alemannisch / Elsässisch · Afrikaans · azərbaycan / азәрбајҹан / تۆرکجه · Bahasa Indonesia · Bahasa Melayu / بهاس ملايو · bosanski · brezhoneg · català · čeština · dansk · Deutsch · eesti · español · euskara · français · Frysk · galego · hrvatski · íslenska · italiano · kurdî (latînî) · Latina · Muselfränkesch / Lëtzebuergesch · lietuvių · magyar · Nederlands · norsk bokmål · polski · português · română · shqip · slovenčina · slovenščina · suomi · svenska · Tagalog / ᜆᜄᜎᜓᜄ᜔ · Tiếng Việt · Türkçe · беларуская · български · кыргызча · македонски · русский · Српски (Ћирилица) · українська · Ελληνικά · հայերեն · ქართული · অসমীয়া · বাংলা · ગુજરાતી · हिन्दी · ಕನ್ನಡ · मराठी · தமிழ் · తెలుగు · සිංහල · ไทย · ភាសាខ្មែរ · မြန်မာဘာသာ · 한국어 · 日本語 · 粵語 · 中文(简体) · 中文(繁體) · עברית · ייִדיש · العربية · فارسی · پښتو · اردو · سنڌي |
Next step | របៀបចាប់ផ្ដើម |
translatewiki.net |
---|
សេចក្ដីផ្ដើម |
របៀបចាប់ផ្ដើម |
Translation tutorial |
របៀបចាប់ផ្ដើម |
មើលផងដែរ |
Localisation guidelines |
ក្រៅបណ្ដាញ |
FAQ |
ជំនួយ |
សេចក្ដីផ្ដើម
ការបកប្រែមានសារសំខាន់ណាស់ ព្រោះវាជួយអោយមនុស្សនានាដែលគ្មានចំណេះដឹងភាសាអង់គ្លេស អាចប្រើប្រាស់សូហ្វវែរកំព្យូទ័របាន។ ឧទាហរណ៍ សូហ្វវែរMediaWiki ត្រូវបានប្រើសំរាប់ដំណើរការវិគីភីឌាជាច្រើនភាសា ហេតុនេះការបកប្រែMediaWiki ជួយអោយមនុស្សនានាអាចអាននិងទទួលចំណេះដឹងដោយសេរីដែលសរសេរជាភាសាពួកគេផ្ទាល់។ (ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌប្រើប្រាស់នៅ កម្រងឯកសារស្ដីពី Gettext និង វិគីភីឌា។)
នៅទីនេះ គឺនៅលើtranslatewiki.net យើងស្ថាបនានិងលើកកំពស់គុណភាពហេដ្ឋារចនាសម្ព័ន្ធសម្រួលដល់ការបកប្រែគម្រោងបើកទូលាយនានានិងឯកសារសរសេរឥតគិតថ្លៃនានា។ យើងខ្ញុំខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត ដើម្បីសំរេចវត្ថុបំណង២។
វត្ថុបំណងទីមួយគឺ ប្រសិទ្ធភាព។ ដើម្បីបង្កើតប្រសិទ្ធភាពការងារនេះ យើងបានសង្កត់ធ្ងន់ទៅលើការងារអភិវឌ្ឍន៍សូហ្វវែរអោយស៊ីពេលតិច។ លើសពីនេះទៅទៀត យើងបានអភិវឌ្ឍឧបករណ៍បកប្រែស្វ័យប្រវត្តិផងដែរ។ ការណ៍នេះជួយសំរួលការងារដល់អ្នកបកប្រែ និងអោយពួកគេផ្ដោតអារម្មណ៍តែទៅលើការគិតរកពាក្យសំរាប់បកប្រែដែលសមរម្យបំផុត។
វត្ថុបំណងទី២គឺកិច្ចសហការគ្នា។ ប្រព័ន្ធទាំងមូលត្រូវបានស្ថាបនានៅលើសូហ្វវែរវិគី។ MediaWiki ជាម៉ាស៊ីនវិគីដែលផ្ដល់នូវបរិស្ថានមួយសំរាប់បង្កើតសហគមន៍សហការគ្នា។ យើងខ្ញុំលើកទឹកចិត្តដល់អ្នកប្រែសម្រួលទាំងអស់អោយជួយគ្នាទៅវិញទៅមកដោយមិនប្រកាន់ពីគម្រោងឬភាសាក្រោមច្រើនរូបភាព។ យើងខ្ញុំជាកាវភ្ជាប់ទំនាក់ទំនងរវាងអ្នកអភិវឌ្ឍន៍សូហ្វវែរនិងអ្នកប្រែសម្រួល។
អ្នកមិនចាំបាច់ដឹងពីវិធីសរសេរកម្មវិធីទេ។ ប្រសិនបើអ្នកមានភាពស៊ាំជាមួយសូហ្វវែរវិគី អ្នកនឹងរៀនពីរបៀបប្រើtranslatewiki.netបានយ៉ាងរហ័ស។ អ្វីដែលត្រូវការនៅទីនេះគឺ ចំណេះដឹងខាងភាសា កម្មវិធីបើកវិបសៃថ៍ និង ការបើកចិត្តអោយទូលាយ។
គម្រោងងនាំមុខគេរបស់translatewiki.net គឺ MediaWiki ត្រូវបានប្រើប្រាស់ជាច្រើនភាសាលើសពី៣០០ភាសា។ Translatewiki.net ទទួលបានការបន្ទាន់សម័យលើភាសាជាង១០០ ជារៀងរាល់ខែ។